គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តសៀមរាប ណែនាំឱ្យក្រុងស្រុក យកចិត្តទុកដាក់លើការងារស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តសៀមរាប ណែនាំឱ្យក្រុងស្រុក យកចិត្តទុកដាក់លើការងារស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន

សៀមរាប៖ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ត តាមបណ្ដាគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា (..) ក្រុងស្រុក នៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគម .. ខេត្តសៀមរាប បានជំរុញដល់បណ្ដា ..ក្រុងស្រុក ត្រូវបន្តស្វែងរកអតីតមន្ត្រីរាជការស៊ីវិល នគរបាល យោធាដែលចូលនិវត្តន៍ និងចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពភាពបញ្ចូលពួកគាត់ឱ្យបានចូលជាសមាជិកអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល ជាការដឹងគុណដែលពួកគាត់បានខិតខំប្រឹងប្រែងការពារទឹកដីនាពេលកន្លងមក។

លោក នាក់ ណេរ៉ុន ក៏បានស្នើដល់មជ្ឈមណ្ឌលជាតិជំនួយសង្គម ត្រូវបញ្ជូនឈ្មោះនិវត្តន៍ជនដែលបានចូលនិវត្តន៍ ហើយមិនទាន់បានបញ្ចូលជាសមាជិកទៅឱ្យគណៈកម្មាធិការ .. ក្រុងស្រុក ធ្វើយ៉ាងណារកឱ្យឃើញ និងបញ្ចូលឈ្មោះពួកគាត់ឱ្យបានចូលជាសមាជិកបានទាន់ពេលវេលា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសុខទុក្ខបងប្អូនអតីតយុទ្ធជនគ្រប់រូប ដែលមិនទុកនូវនិវត្តន៍ជនណាម្នាក់ចោលឡើយ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ដែលជាប្រធាន។

លោកស្រី ភា សុខសាន្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ អតីតយុទ្ធជនមានចំនួន ៣៨០ នាក់ ក្នុងនោះមានជនពិការ ៩៦៧ នាក់ មានសមាជិក .. ថ្មី ចំនួន៤២នាក់ ជនបាត់បង់សមត្ថភាពការងារ ១៣៨នាក់ និងនិវត្តន៍ជន ៤៧៥ នាក់ និងត្រូវត្រៀមចូលសមាជិក ៦៩៣ នាក់ និងតាមវិស័យចំនួន ៦៣នាក់។ ជាមួយនោះមានគ្រួសារជនពលីមានចំនួន ២៥១នាក់, គ្រួសារជនមរណៈមានចំនួន ០៤៩ នាក់, អតីតមន្រ្ដីរាជការស៊ីវិល ១៣៨ នាក់។ ក្នុងនោះមាននិវត្តន៍ជនចំនួន ១០៦ នាក់ និងត្រៀមចូលជាសមាជិក តាមវិស័យចំនួន ១០៣ នាក់។ ចំណែកជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៣២នាក់ និងត្រៀមចូលសមាជិក .. តាមវិស័យចំនួន ៩នាក់៕

អត្ថបទ៖ លោក អោត រត់

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

You might like

Leave a Reply

Your email address will not be published. Required fields are marked *