
ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យក្មេងទំនេីង៧នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា ពេលកំពុងបំពេញភារកិច្ចពេលយប់
ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ១–ឈ្មោះ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ,២.ឈ្មោះ សុទ្ធ គឹមសៀង ភេទប្រុសអាយុ២០ឆ្នាំ,៣–ឈ្មោះ រួន រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ,៤–ឈ្មោះតូ ស៊ីនាង(លីង) ភេទប្រុស អាយុ២២ឆ្នាំ,៥–ឈ្មោះ ហឿន រ៉ាភេទប្រុស អាយុ២២ឆ្នាំ,៦–ឈ្មោះកួយ ធិង ភេទប្រុស អាយុ២០ឆ្នាំ,៧–ឈ្មោះ ឈឿត ឆេន(ម៉ាន់) ភេទប្រុស អាយុ១៥ឆ្នាំ ។ ដែលបានធ្វើសកម្មភាពជិះម៉ូតូហើយបានទាញយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះដែលជាមន្រ្តីយោធា ខណៈពេលកំពុងចុះល្បាត តែកម្លាំងយោធាបានគេចផុត។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាង កាំបិតខ្វែវ ចំនួន០១ដើម ,ម៉ូតូចំនួន០៣គ្រឿងហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀនក្រុមក្មេងទំនើងខាងលើ មានម្នាក់ឈ្មោះ ឈឿត ឆេន(ម៉ាន់) រកឃើញមានសារធាតុញៀន(+) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទាញយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះដែលជាមន្រ្តីយោធាពិតប្រាដកមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ៖ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

