អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនបុរស០៣នាក់ ពាក់ព័ន្ធរក្សាទុក ជួញូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តតាកែវ៖កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៧ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាក់ស្តែងជាបន្តបន្ទាប់ចំនួន ២ទីតាំង

+ ទីតាំងទី១ នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង  ស្រុកសំរោង ខេត្តតាកែវ។ + ទីតាំងទី២ នៅចំណុចភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។ +លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន នាក់ (ប្រុស) ,ឈ្មោះ គង់ សុខបាន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រៃ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ,ឈ្មោះ សឹង ពិសិដ្ឋហៅបឿក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

,ឈ្មោះ ណុប តុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោងខេត្តតាកែវ ប្រតិបត្តិការខាងលើនេះ កម្លាំងទទួល

បានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំង៖ដកហូតវត្ថុតាងរួមមាន៖ ,ក្រាមពណ៌សថ្លា ចំនួន កញ្ចប់ទម្ងន់១៥.១៦ក្រាម (ថ្លឹងទាំងសំបកថង់) ,ទូរស័ព្ទចំនួន គ្រឿង,,ដាវដែកចំនួន ដើម ,កាំភ្លើងកែឆ្នៃចំនួន ដើម ,សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់

You might like

Leave a Reply

Your email address will not be published. Required fields are marked *