កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ពន្ធករណីប្រើប្រាស់និង ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ពន្ធករណីប្រើប្រាស់និង ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត៖ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកំពតឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ពន្ធករណីប្រើប្រាស់និង ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ករណីនេះដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង៣០នាទីកម្លាំងកងរាជអាវុធហត្ថក្រុងកំពត  ចំនួន០៥នាក់ សហកាជាមួយកម្លាំងអ.ហខេត្តចំនួន២ នាក់  ដឹកនាំដោយលោក .ទោ សន សុខឿន មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពត។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  នៅត្រង់ចំណុច ភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ  ខេត្តកំពត។ +លទ្ធផលនៃការបង្ក្រាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់៖ ទី១,ឈ្មោះ ស៊ូ ស៊ុនផេង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត , ទី២,ឈ្មោះ ហាន់តារ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត

ទី៣,ឈ្មោះ ពេជ្រ ស្រីល័ក្ខ ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត + វត្ថុតាងចាប់យករួមមាន៖គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់ .៦១  ក្រាម ថ្លឹងទាំងសំបកថង់ទូរស័ព្ទចំនួន០១គ្រឿងឧបករណ៍ជក់គ្រឿងញៀនចំនួន

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងបង្រាបបទល្មើស. ខេត្តកំពត ដើម្បីអនុវត្តតាមនិតិវិធី

You might like

Leave a Reply

Your email address will not be published. Required fields are marked *