កម្លាំងនគរបាលស្រុកជីក្រែង បង្ក្រាប សង្វៀនជល់មាន់ មួយកន្លែងនៅ ភូមិ បេង ឃុំជីក្រែង ស្រុកជីក្រែង

កម្លាំងនគរបាលស្រុកជីក្រែង បង្ក្រាប សង្វៀនជល់មាន់ មួយកន្លែងនៅ ភូមិ បេង ឃុំជីក្រែង ស្រុកជីក្រែង

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកជីក្រែង បានចុះបង្ក្រាប ទីតាំងសង្វៀនជល់មាន់ បើកលេងស៉ីសងដោយខុសច្បាប់ មួយកន្លែងក្រោយ សារព័ត៏មានខេមេឌៀញូស បានបង្ហោះនៅលើផេកផ្លូវការ ដោយបានសរសេរ ,ថា៖ ល្បីថា ខាងស្រុកជីក្រែង សៅរ៍អាទិត្យ ១៥.១៦ នេះល្បែងមាន់ជល់ ភ្នាល់ដាក់ប្រាក់ធំៗណាស់ មើលការទទួលខុសត្រូវដោយឈ្មោះ សល់ គ្រប់ទឹកហើយបើអញ្ចឹងមែននោះ?

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ម្ចាស់ទីតាំងនិងអ្នកញៀនល្បែងនេះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបើកលេង ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែសីហាឆ្នាំ២០២៦ ទីតាំងបើកស្ថិតនៅចំណុចដីទុកចោល ក្នុង ភូមិ បេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានប្រាប់សារព័ត៌មានឲ្យដឹងថា ដោយលើប្រភពព័ត៌មានពីហ្វេសបុក បានសរសេរល្បីថា ខាងស្រុកជីក្រែង សៅរ៍អាទិត្យ ១៥.១៦ នេះល្បែងមាន់ជល់ ភ្នាល់ដាក់ប្រាក់ធំៗណាស់ មើលការទទួលខុសត្រូវដោយឈ្មោះសល់គ្រប់ទឹកហើយបើអញ្ចឹងមែននោះ? លោកបន្តថា ក្រោយពីទទួលបានព័ត៌មាននិងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប  ភ្លាម លោកបានចាត់កម្លាំងចុះបង្រ្កាបបានទាន់ពេល។

លោកបន្ថែមថា ដោយសារក្រុមអ្នកជល់មាន់បានដឹងខ្លួនមុនបានរត់គេចតាមវាលស្រែអស់ ដោយបន្សល់ទុកវត្ថុតាងដូចខាងក្រោម,ដកហូតវត្ថុតាង,សង្វៀនស៊ុម មាន់ចំនួន០១កៅអីចំនួន១៣កៅអី,ម៉ូតូ១គ្រឿង ,ចំពោះឈើរនាំងសម្រាប់ដាក់ស៊ុម មាន់សមត្ថកិច្ចបានដុតបំផ្លាញចោលនៅកន្លែងកើតហេតុតែម្តង ចំណែក ឈ្មោះ សល់ ដែលជាអ្នកមើលការខុសត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីសួរនាំ គួររំលឹកផងដែរថា បនល្បែងជល់មាន់ខាងលើនេះកន្លងមកក៏ធ្លាប់បានបើកលេងផងដែរ ហើយក៏ធ្លាប់បានធ្វើការបង្ក្រាបម្តងរួចទៅហើយ កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០២៦កន្លងមកនេះ ក្រោយអ្នកសារព័ត៌មានបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន តែមិនត្រូវចាប់បានអ្នកលេងនោះទេបានត្រឹមវត្ថុតាង ដែលពេលនោះក៏មានឈ្មោះ សល់ មើលការខុសត្រូវដូចគ្នាមិនដឹងថា បុគ្គល់ ដែលរត់ការបើកអោយមានល្បែងនេះមានអំណាចធំថ្នាក់ណានោះទេ ?ទើបបានជាអាចទៅបើកលេងបានជាថ្មីម្តងហើយម្តងទៀត ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប គួរជួយពង្រឹង សន្តិសុខ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ក្នុងភូមិសាស្រ្តខាងលើនេះផង

You might like

Leave a Reply

Your email address will not be published. Required fields are marked *