អាវុធហត្ថ​ស្រុក​អង្គរជុំ បង្រ្កាបក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ ជិះដើរលេងយប់យកមកធ្វើការអប់រំ

អាវុធហត្ថស្រុកអង្គរជុំ បង្រ្កាបក្មេងទំនើង ៤នាក់ ក្រោយលួចបង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ ជិះដើរលេងយប់យកមកធ្វើការអប់រំ

សៀមរាប៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោង ១០និង៣០នាទី បានចុះអន្តរាគមន៍លើករណីក្មេងទំនើង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ចំពោះសកម្មភាពដែលបង្កការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

យោងតាមអាវុធហត្ថ ជាក់ស្តែង កម្លាំងបានចុះទៅដល់ចំណុចភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ និងបានឃាត់ក្មេងទំនើងចំនួន៤នាក់ ដែលត្រូវបានរាយការណ៍ថា បានធ្វើសកម្មភាពលួចបង្ហូរសាំងចេញពីម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅខាងមុខផ្ទះ បង្កការភ្ញាក់ផ្អើល និងរំខានដល់អ្នកជុំវិញ។

ជាវិធានការជំនាញ កម្លាំងអាវុធហត្ថបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដោយឱ្យអាណាព្យាបាលមកធានា និងទទួលយកទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត។ អាជ្ញាធរបានអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង និងអំពើដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម។

ការចូលរួមពី អាណាព្យាបាល ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការអប់រំ និងទប់ស្កាត់សកម្មភាពទំនើងរបស់យុវជន ដើម្បីរួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *