លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែសីហា ប្រចាំ៩ខែដើមឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែសីហា ប្រចាំ៩ខែដើមឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង ០៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា ប្រចាំ៩ខែដើមឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី លោកលោកស្រីស្នងការរងទាំងអស់ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុងស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកលោកស្រីអធិការរង ទទួលផែនការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការបូកសរុប វាយតម្លៃ និងពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងរយៈពេលកន្លងមក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ បាន

ដាក់ចេញនូវទិសដៅ និងវិធានការសំខាន់ៗ សម្រាប់អនុវត្តបន្ត ដោយផ្តោតលើការពង្រឹងការងារសន្តិសុខ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការពង្រឹងសុវត្ថិភាពចរាចរណ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បទល្មើសរំលោភសេពសន្ថវៈ និងបទល្មើសពាក់ព័ន្ធ ព្រមទាំងការបង្កើនការចុះមូលដ្ឋាន ដើម្បីបម្រើ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាព។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់អង្គភាពជំនាញ និងអធិការដ្ឋាននគរបាលក្រុងស្រុក ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវ គោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តតួនាទីភារកិច្ចដោយម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *