ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្ដើមជាផ្លូវការ ខណៈខេត្តសៀមរាបមានបេក្ខជនចូលរួមប្រឡងជាង ១ម៉ឺននាក់

10,08.2026

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្ដើមជាផ្លូវការ ខណៈខេត្តសៀមរាបមានបេក្ខជនចូលរួមប្រឡងជាង ១ម៉ឺននាក់

សៀមរាប៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០១១ សីហា ២០២៦ នៅខេត្តសៀមរាប បានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានវត្តមានចូលរួមកាត់វិញ្ញាសាដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំជាក្រុមប្រឹក្សាខេត្ត រួមនឹងគណៈអភិបាលខេត្តជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០១១ សីហា ២០២៦ ខេត្តសៀមរាប មានបេក្ខជន សរុប១១ ៤៨៦នាក់ ស្រី ៨១២នាក់ ក្នុងចំណោមបេក្ខជនសរុបនេះមានបេក្ខជន ៥ប្រភេទ គឺបេក្ខជនចំណេះទូទៅ សរុប ១០ ៥៩៣នាក់បេក្ខជនស្វៃរិនចំណេះទូទៅ ៦០៤នាក់ បេក្ខជនបំពេញវិជ្ជា ១៥៧នាក់ បេក្ខជនស្វៃរិនបំពេញវិជ្ជា ១២៥នាក់ និងបេក្ខជនអប់រំពិសេស៧នាក់។ ក្នុងនោះមានមណ្ឌលប្រឡងមាន ១៦មណ្ឌល ដោយមានបន្ទប់ប្រឡងសរុប ៤៦៣បន្ទប់។

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសានៅព្រឹកនេះដែរ ឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ បានជំរុញលើកទឹកចិត្តដល់ប្អូនៗជាបេក្ខជនទាំងអស់ ប្រឹងប្រែងអស់ពីសមត្ថភាព និងគោរពវិន័យលក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំ ព្រមទាំងគោរព និងស្តាប់តាមការណែនាំរបស់អនុរក្ស ចៀសវាងប្រព្រឹត្តផ្ទុយពីនេះ។ ការប្រឡងនាពេលនេះ ជាការវាស់ស្ទង់នូវកម្រិតនៃចំណេះដឹងដែលប្អូនៗ បានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និងឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ។ ការប្រឡងនេះ ក៏ដើម្បីធានានូវគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះប្អូនៗនេះហើយ គឺជាទំពាំងស្នងឫស្សីនៃប្រទេសជាតិទៅថ្ងៃអនាគត។ ជាពិសេស ក្នុងការបើកបរមកប្រឡង ត្រូវរក្សាសុវត្ថិភាព និងប្រុងប្រយ័ត្នក្នុងការបើកបរយានយន្តឱ្យបានជាប្រចាំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *