អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ រកណីលួចនិងអ្នកទទួល​ផលចោរកម្ម បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ រកណីលួចនិងអ្នកទទួលផលចោរកម្ម បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនឱ្យបានល្អ ដើម្បីបង្ការកុំឱ្យជនឆ្លៀតឱកាសលួចយកបាន

ជាក់ស្តែង៖ កាលពីវេលាម៉ោង១១និង០០នាទី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខ 1296 ថា មានម៉ូតូ០១គ្រឿង ប្លុងចោលក្នុងដីឡូតិ៍ មួយកន្លែងស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាប។

ក្រោយពីបានទទួលព័ត៌មាន ភ្លាម កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០២និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ដែលពាក់ព័ន្ធករណី អំពើលួច(លួចម៉ូតូ) និងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ទៀត ដែលពាក់ព័ន្ធករណី ទទួលផលចោរកម្ម វត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង។

ជនសង្ស័យ៖ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និងបានប្រគល់ម៉ូតូ០១គ្រឿង ជូនម្ចាស់វិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *