អាវុធហត្ថស្រុកក្រឡាញ់ បង្ក្រាបក្រុមក្មេងទំនើង បានចំនួន០៣នាក់ រួមទាំងម៉ូតូចំនួន ០២គ្រឿងយកមកធ្វើការអប់រំ

11,08,2026

អាវុធហត្ថស្រុកក្រឡាញ់ បង្ក្រាបក្រុមក្មេងទំនើង បានចំនួន០៣នាក់ រួមទាំងម៉ូតូចំនួន ០២គ្រឿងយកមកធ្វើការអប់រំ

សៀមរាប៖កម្លាំងអាវុធហត្ថស្រុកក្រឡាញ់បង្ក្រាបក្រុមក្មេងទំនើង បានចំនួន០៣នាក់ រួមទាំងម៉ូតូចំនួន ០២គ្រឿង ករណីបង្រ្កាបនេះធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយ​:លេខ ១២៩៦ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ១៦និង៤០នាទី កាលពី ថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦កម្លាំងអាវុធហត្ថក្រឡាញ់ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៣នាក់ រួមទាំងម៉ូតូចំនួន ០២គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្ក ឲ្យមានការរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចភូមិចំប៉ក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជាវិធានការរដ្ឋបាល ម៉ូតូទាំង ០២គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់។អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *