
អាជ្ញាធរខេត្តសៀមរាបចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងរដូវបិទនេសាទ
សៀមរាប៖ក្រុមការងារអាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ បានដឹកនាំលោកនាយ–នាយរងខណ្ឌ នាយ–នាយរងផ្នែក រដ្ឋបាលជលផលចុងឃ្នៀស និងក្រឡាញ់ មន្ត្រីផ្នែករដ្ឋបាលជលផលចុងឃ្នៀស និង មន្ត្រីផ្នែកក្រឡាញ់ សហគមន៍នេសាទចុងឃ្នៀស សហគមន៍នេសាទកែវពណ៌ រដ្ឋបាលស្រុកពួក បានអមដំណើរ លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ចេញប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងរដូវបិទនេសាទ ចាប់ពីមាត់ពាមចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ ស្រុកពួក ខេត្តសៀមរាប។
ក្រុមការងារទទួលបានលទ្ធផលដូចខាងក្រោម៖ ពិនិត្យឧបករណ៍នេសាទ លបរ៉ាវ ចំនួន ២៣ របាំង ដោយបានធ្វើការវាស់ប្រវែងរបាំងសាច់អួន និងក្រឡា បានចំនួន ២៣ របាំង ឃើញថាប្រជានេសាទបានប្រើក្រឡាសាច់អួនត្រឹមត្រូវតាមច្បាប់ស្តីពីជលផលបានកំណត់ និងបានធ្វើការរុះរើកាត់តម្រឹមរបាំងសាច់អួនចំនួន ៦របាំង ដែលលើសប្រវែងកំណត់។ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ប្រជានេសាទចូលរួមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវក្នុងរដូវបិទនេសាទនេះ ហើយក៏បានសំណូមពរដល់មន្ត្រីជលផល និងអង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការគ្នាឱ្យបានល្អក្នុងកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសបឹងទន្លេសាប–ព្រលែងត្រីចម្រុះ ៨០ គីឡូក្រាម ។
ទំនាក់ទំនងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប អាស័យដ្ឋាន៖ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប, ភូមិបឹងដូនប៉ា,សង្កាត់ស្លក្រាម, ក្រុងសៀមរាប, ខេត្តសៀមរាប
លេខទំនាក់ទំនង៖ +855 12 820 806
អាស័យដ្ឋានអ៊ីម៉ែល៖ info@maff.gov.kh
គេហទំព័រ៖ www.siemreap.maff.gov.kh
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/PDAFFSRP
យូធូប៖ https://www.youtube.com/@pdaffsr
តិកតុក៖ https://www.tiktok.com/@pdaff.siem.reap
ឆានែលតេលេក្រាម៖ https://t.me/pdaffsr

